តើ​យើង​គឺ​ជា​នរណា?

យើង​មាន​ឯកទេស​ខាង​សម្អាត ការការពារ និងកម្ចាត់​សត្វល្អិត កម្ចាត់​សត្វកណ្តៀរ និងសេវាកម្ម​សន្តិសុខ​ប្រកបដោយ​វិជ្ជាជីវៈ។

Image ALT
ស្តង់ដារ​ខ្ពស់​បំផុត​ចំពោះ​តម្រូវការ​ដែល​កំពុង​តែ​កើនឡើង

ពីព្រោះ​គុណ​ភាពគឺជា​កត្តា​ចាំបាច់

យើង​ឃើញថា​ប្រទេសកម្ពុជា​មាន​នូវ​ភាពរឹងមាំ និងជឿនលឿន​យ៉ាងខ្លាំង​នៅ​កំឡុង​ពេល​ពីរ​ទសវត្សន៍​ចុង​ក្រោយ​នេះ។ ការ​រីកចម្រើន​យ៉ាងខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​បាន​នាំ​ឲ្យ​មាន​តម្រូវការ​ខ្ពស់​ពី​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ដូចជា​សេវាកម្ម​សម្អាត កម្ចាត់​សត្វល្អិត​ ឬកម្ចាត់​សត្វកណ្តៀរ​ហើយ និងសេវាកម្ម​មើល​ថែ​សួន​ជា​ដើម។

ក្រុមហ៊ុន​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ចាប់ពី​អ្នកអភិវឌ្ឍ​អចលនទ្រព្យ​រហូត​ដល់​អ្នកគ្រប់គ្រង​បរិក្ខា។ ការ​ចង់បាន​ភាពល្អ​ឥតខ្ចោះ​ជានិច្ចកាល​បន្តនាំ​យើង​ឲ្យ​មាន​ការអង្កេត​តាមដាន និងធ្វើឲ្យ​មាន​ភាពប្រសើរ​លើ​ដំណើរការ​ការងារ​ផ្ទៃក្នុង បុគ្គលិក និងទំនាក់ទំនង​ជាមួយ​គ្រប់​អតិថិជន​ដែល​យើង​ផ្តល់​សេវាកម្ម​ជូន។

ទស្សនវិស័យ​របស់​យើង

ការ​ប្តេជ្ញាចិត្ត​គឺជា​ភាពខ្លាំង​របស់​ក្រុមហ៊ុន MC Services

នៅ​ក្រុមហ៊ុន MC Services​ ចក្ខុវិស័យ​របស់​យើង​គឺ​ការ​ផ្តល់ជូន​នូវ​គំនិត​ពហុសេវាកម្ម​ដែល​ប្តេជ្ញាចិត្ត​ជានិច្ច​ចំពោះ​ការពេញចិត្ត​របស់​អតិថិជន និងដំណោះស្រាយ "បៃតង" ។ យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​មួយដែល​ធំ​ជាង​គេ​នៅ​ក្នុង​វិស័យ​សម្អាត​អនាម័យ។

បេសកកម្ម​របស់​យើង

  • នាំយក​ស្តង់ដារ​អន្តរជាតិ​មក​ក្នុង​វិស័យ​សម្អាត និងការគ្រប់គ្រង​ការកម្ចាត់​សត្វល្អិត​បែប​ពាណិជ្ជកម្ម​ចូលមក​ប្រទេស​កម្ពុជា។
  • ផ្តល់ជូន​នូវ​ដំណោះស្រាយ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និងមិនបង្កឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អតិថិជន​របស់​យើង។
  • “សេវាកម្មគំរូ” ដែល​ធ្វើឲ្យ​អតិថិជន​មាន​ការ​ពេញចិត្ត ១០០%។

តម្លៃស្នូល

  • បង្កើត​បរិយាកាស​ឲ្យ​មាន​ការ​ចូលរួម​ និងអនុលោម​តាម​សម្រាប់​បុគ្គលិក​របស់​យើង ដែល​គាំទ្រ​ការលើក​ទឹកចិត្ត​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​ដែល​ប្រកប​ដោយ​គុណភាព និងការយកចិត្ត​ទុកដាក់​បំផុត​ដល់​អតិថិជន​របស់​យើង។
  • ការគោរព​ សុចរិតភាព និងការសហការ​ឈ្នះឈ្នះ​ជាមួយ​អតិថិជន ដៃគូសហការ និងអ្នកផ្គត់ផ្គង់​របស់​យើង​ទាំង​អស់។
  • វប្បធម៌​អភិបាលកិច្ច​របស់​ក្រុមហ៊ុន​យើង​គឺ​បាន​គ្រប់គ្រង​ដោយអំណាច​ថ្នាក់ក្រោម​រវាង​ថ្នាក់​គ្រប់គ្រង និងបុគ្គលិក​ថ្នាក់​ក្រោម​សម្រាប់​អន្តរកម្ម​ស្ថាបនា។

នាំយក​ភាពល្អ​បំផុត​មក​ប្រទេស​កម្ពុជាពីព្រោះ​តែ​កត្តា​បញ្ហា​គុណភាពគឺ​សំខាន់ការពេញចិត្ត​របស់​លោកអ្នក​គឺជា​អាទិភាព​របស់យើង

Image ALT

ស្ថាបនិក “ក្រុមហ៊ុន MC កំពុង​យកចិត្ត​ទុកដាក់​ចាំ​ជួយ​លោកអ្នក”

លោក កុក សុខជា ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន MC Services លោក​មាន​បទពិសោធ​ជាង ១០ឆ្នាំ​លើ​ការ​ផ្តល់សេវាកម្ម​សម្អាត និង​ការគ្រប់គ្រង​ការ​កម្ចាត់​សត្វល្អិត។ លោក​បាន​បង្កើត​ក្រុមហ៊ុន MC Services ឡើង​ក្នុង​ឆ្នាំ២០១៧ នៅ​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ការបង្កើត​ក្រុមហ៊ុន MC Services មក ក្រុមហ៊ុន​បាន​ប្តេជ្ញា​ផ្តល់​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​សម្រាប់​សេវាកម្ម​សម្អាត សេវាកម្ម​ការ​គ្រប់គ្រង​ការ​កម្ចាត់​សត្វល្អិត​ទូទៅ និងកណ្តៀរ សេវាកម្ម​ថែទាំ​សួនច្បារ និង​សេវាកម្ម​សន្តិសុខ​ប្រកបដោយ​វិជ្ជាជីវៈ។ ការ​ពេញចិត្ត​របស់​អតិថិជន​គឺ​ជា​អាទិភាព​របស់​យើង។
Image ALT

សារ​របស់​លោក​នាយក​ប្រតិបត្តិ

នៅក្រុមហ៊ុន MC Services តាមរយៈ​ការ​បង្កើត​បរិយាកាស​ដោយ​មាន​ការ​ចូលរួម​ និង​អនុលោម​តាម​សម្រាប់​បុគ្គលិក​យើង លក្ខណៈ​ពិសេស​បំផុត​របស់​យើង​គឺ​បាន​ក្លាយ​ជា​ក្រុម​ដែល​ម្នាក់ៗ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ ​ដែល​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង និង​ការបន្ត​ប្តេជ្ញាចិត្ត​របស់​គេ​គឺ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​យើង​ឆ្ពោះ​ទៅ​មុខ​រហូត​មក។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ឯកជន និងម្ចាស់ការ​លើ​ខ្លួន​ឯងនៅ​កម្ពុជា ខ្ញុំមាន​មោទកភាព​យ៉ាង​ខ្លាំងដែល​ក្រុម​ហ៊ុន MC Services ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុនដែល​រីក​ចម្រើន​លឿន​បំផុត​នៅ​ក្នុង​វិស័យ​ផ្តល់​សេវាកម្ម​សម្អាត និង​ការ​គ្រប់គ្រង​ការ​កម្ចាត់​សត្វល្អិត និង​ចូលរួម​ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​កម្ពុជា​ក្នុង​វិស័យ​អចលនទ្រព្យ។

ក្រុមហ៊ុន MC Services គឺជាការ​ផ្សងព្រេង​ដ៏អស្ចារ្យ​មួយ ហើយ​ការអភិវឌ្ឍ​ថ្មីៗ​ជា​ច្រើន​កំពុង​តែ​រង់ចាំ​យើង!

ជំនួស​មុខ​ឲ្យ​សមាជិក​ក្រុម MC Services យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អតិថិជន ដៃគូសហការ និង​អ្នក​ផ្គត់ផ្គង់​ទាំង​អស់ និង​ទន្ទឹង​រង់​ចាំ​មើល​ការ​រីកចម្រើន​បន្តទៀត​សម្រាប់​យើង​ទាំង​អស់គ្នា។

លោក កុក សុខជា
ស្ថាបនិក និង នាយក​ប្រតិបត្តិនៃ​ក្រុមហ៊ុន មណី ជោតិរស សឺវីស

ខែតុលា ឆ្នាំ២០២២

បុគ្គលិក​បច្ចេកទេស​កើនដល់ ២៥០ នាក់

ខែឧសភា ឆ្នាំ២០២២

ក្រុមហ៊ុន MC Services Cambodia បាន​ផ្តល់​សេវាកម្ម​សម្អាត និង​ការ​គ្រប់គ្រង​ការ​កម្ចាត់​សត្វល្អិត​ដល់​អតិថិជន​ចំនួន 3,000 គម្រោង។

ខែមករា ឆ្នាំ២០២២

ក្រុមហ៊ុន MC Services Cambodia បាន​ផ្លាល់​ប្តូរ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​មក​ខណ្ឌ​មានជ័យ ។

ខែធ្នូ ឆ្នាំ២០២១

ក្រុមហ៊ុន MC Services Cambodia បាន​ពង្រីក​សេវាកម្ម​ទៅកាន់​ខេត្ត​កំពង់ចាម និងខេត្ត​កំពង់ធំ។

ខែតុលា ឆ្នាំ២០២១

ក្រុមហ៊ុន MC Services Cambodia បានចូលរួមវគ្គ FAOPMA-Pest តាម​អនឡាញ​ក្រោម​ប្រធានបទ “ការ​ពិត​ថ្មី​អំពី​សត្វល្អិត និងអាជីវកម្ម”។

ខែធ្នូ ឆ្នាំ២០២០

ក្រុមហ៊ុន MC Services Cambodia បាន​ពង្រីក​សេវាកម្ម​ទៅកាន់​ខេត្ត​បាត់ដំបង សីហនុ និងសៀមរាប។

ខែតុលា ឆ្នាំ២០២០

ក្រុមហ៊ុន MC Services Cambodia បាន​ផ្តល់​សេវាកម្ម​សម្អាត និង​ការ​គ្រប់គ្រងការ​កម្ចាត់​សត្វល្អិត​ដល់​អតិថិជន 1,000 គម្រោងដំបូង។

ខែកញ្ញា ឆ្នាំ២០១៩

ក្រុមហ៊ុន MC Services Cambodia បាន​ចូលរួម FAOPMA-Pest Summit នៅ​ទីក្រុង​ដេជុន ប្រទេស​កូរ៉េ។

ខែមីនា ឆ្នាំ២០១៩

ក្រុមហ៊ុន MC Services Cambodia បាន​ផ្តល់​សេវាកម្ម​សម្អាត និង​ការ​គ្រប់គ្រង​ការ​កម្ចាត់​សត្វល្អិត​ដល់​អតិថិជន 500 គម្រោង​ចាប់តាំង​ពី​ក្រុ​ហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ។

ខែកញ្ញា ឆ្នាំ២០១៨

ក្រុមហ៊ុន MC Services Cambodia បាន​ចូលរួម​វគ្គ​ការ​គ្រប់គ្រង​ចម្រុះ​សម្រាប់ការ​កម្ចាត់​សត្វល្អិត AIB IPM និង FAOMA-Pest Summit នៅ​ខេត្ត​សិនជិន ប្រទេស​ចិន។

ខែកុម្ភៈ ឆ្នាំ២០១៨

ក្រុមហ៊ុន MC Services Cambodia បាន​ផ្តល់​សេវាកម្ម​សម្អាត និងការ​គ្រប់គ្រង​ការ​កម្ចាត់​សត្វល្អិត​ដល់​អតិថិជន​បញ្ចប់​ចំនួន 100 គម្រោង។

ខែវិច្ឆិកា ឆ្នាំ២០១៧

ក្រុមហ៊ុន MC Services Cambodia បាន​ចូលរួម​វគ្គ​ការគ្រប់គ្រងចម្រុះសម្រាប់​ការ​កម្ចាត់​សត្វល្អិត AIB IPM និង FAOMA-Pest Summit លើក​ទី២៨ នៅ​ខេត្ត​ឈាងម៉ៃ ប្រទេស​ថៃ។

ខែវិច្ឆិកា ឆ្នាំ២០១៧

ក្រុមហ៊ុន MC Services Cambodia បាន​បង្កើតឡើង​ដើម្បី​ផ្តល់​សេវាកម្ម​សម្អាត និងការគ្រប់គ្រង​ការ​កម្ចាត់​សត្វល្អិត​ជូន​ដល់​អតិថិជន​របស់​យើង


ព្រឹត្តិការណ៍ និងព័ត៌មាន​ថ្មីៗ

និយោជិត​ដែល​មាន​ការបណ្តុះបណ្តាល​ខ្ពស់

ក្រុមការងារ​របស់​យើង​មាន​ការហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​ដោយ​អនុវត្ត​ស្តង់ដារ​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​ដើម្បី​ធានា​ថា​ការងារ​បានអនុវត្ត​យ៉ាងត្រឹមត្រូវ។

សន្តិសុខ និងសុវត្តិភាព

​និយោជិត​ទាំងអស់​ត្រូវ​បាន​ត្រួតពិនិត្យ​ប្រវត្តិរូប​យ៉ាង​ម៉ត់ចត់ បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​ដូស និងស្លៀក​ពាក់​ឯកសណ្ឋាន​ផ្លូវការ​របស់​ក្រុមហ៊ុន MC Services​ ដូច្នេះលោកអ្នក​នឹង​ដឹង​ថានិយោជិតនោះ​ត្រូវ​បាន​បញ្ចូន​ពី​ខាង​យើង​ខ្ញុំ។

ការ​ត្រួតពិនិត្យ​គុណភាព

ដូច​ដែល​យើង​ដឹង​ហើយ​ថា​ភាពជាប់លាប់​គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​បំផុត​នៃ​អាជីវកម្ម​របស់​យើង យើង​បាន​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​របស់​បុគ្គលិក​យើង​ដោយ​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់​គ្រប់​ទីកន្លែង​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​គុណភាព​របស់​យើង។

ការ​ធានា​រ៉ាប់រង​ និងការ​ទទួលខុសត្រូវ

ដើម្បី​រក្សា​សន្តិភាព​ផ្លូវចិត្ត​ឲ្យ​បាន​ពេញលេញ​ក្រុមការងារ​របស់​យើង​ទាំង​អស់​មាន​នូវ​ការ​ធានា​រ៉ាប់រង​យ៉ាង​ពេញ​លេញ​ក្នុង​ករណីឧបទ្ទវហេតុ ឬការបាត់បង់​របស់​អ្វីមួយ​នៅ​ទីតាំង​អតិថិជន។

ឧបករណ៍​ជំនាញ

ការ​ប្រើ​គ្រប់​សម្ភារ និងឧប​ករណ៍​ធុនធ្ងន់​ទាំង​អស់ “នៅក្នុងផ្ទះ” យើង​អាច​បញ្ចាក់​ដោយមោទកភាព​ថា​យើង​ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្តល់សេវាកម្ម​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាលវិភាព​ដែល​អាច​ផ្លាស់ប្តូរ​បាន

តើ​លោក​អ្នក​ចង់​ឲ្យ​ក្រុម​ការងារ​របស់​យើង​មក​បំពេញ​ការងារ​ពេលព្រឹក ពេលយប់ ឬពេល​អាហារ​ថ្ងៃត្រង់? ដោយ​លោក​អ្នក​អាច​ប្រាប់​យើងខ្ញុំ​ពី​ពេល​វេលាណា​ដែល​ងាយស្រួល​បំផុត​សម្រាប់​អាជីវកម្ម​របស់លោកអ្នក​ហើយ​យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ការងារ។

តើ​លោកអ្នក​មាន​ផែនការ​ជ្រើសរើស​សេវាកម្មសម្អាត​សម្រាប់​លំនៅឋាន ឬកន្លែង​អាជីវកម្ម​របស់​លោកអ្នក​ហើយ​ឬនៅ?


​គ្រាន់​តែ​ទំំនាក់ទំនង​មក​យើងខ្ញុំ​នោះ​យើង​នឹង​ធ្វើឲ្យ​ទីកន្លែង​របស់​លោកអ្នក​ស្អាត និងមាន​របៀប​រៀបរយ!!!
MC Services logo

ទំនាក់ទំនង